ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤,May 9, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បាននាំយកសម្ភារ
និងថវិកាចំនួន១.២០០.០០០រៀលពីសមាគមសង្ហហៈមិត្ត បុគ្គលិក
មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូនលោកស្រី ហេង គឹមអេង
អតីតអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
ដែលកំពុងសំរាកព្យាបាលជំងឺ។ ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរលោកប្រធានមន្ទីរ
ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ
រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។