នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣
លោករឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អមដោយលោកអនុប្រធានមន្ទីរ ព្រមទាំងសហការី បានចូលរួម កិច្ចប្រជុំតាមដានការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរ សហវ រាជធានី ខេត្ត ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។