នាព្រឹកថ្ងៃព្រហស្បតិ៍
៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា
ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពិនិត្យ
ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគីរី ក្រុង/ស្រុក
ឃុំ/សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ងិន សុវិមាន
អភិបាលខេត្តស្តីទី, លោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
និងដោយមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាល ក្រុង/ ស្រុកទាំង៥ និង
មន្ត្រីរាជការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនកុះករផងដែល
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
។