ថ្ងៃសុក្រ ១កើត
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ
របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា
ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ
និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ
និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
“គណនេយ្យភាពសមិទ្ធកម្ម”។ សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ។ រយះពេល១ថ្ងៃពេញនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី
ភ្នំពេញ។