ថ្ងៃពុធ ១២ រោច ខែភទ្របទ
ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
===
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្ដីពី
"ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -បទពិសោធន៍កម្ពុជា"
ជូនរដ្ឋបាលរាជធានី/ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី/ខេត្ត
និងរតនាគាររាជធានី/ខេត្ត
ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.)។
សិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ ចាប់ពីម៉ោង
០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:១៥ នាទីល្ងាច នៅសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ។