ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី អនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១
ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីគោលការណ៏ និងនីតិវិធីបន្ថែមសម្រាប់
ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ
និងការចែករំលែកចំណូល មិនមែនសារពើពន្ធ
ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម វង់
សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅរយ:ពេលមួយថ្ងៃពេញ
នៅសណ្ឋាគារ សុខាភ្នំពេញ
និងតាមរយ:ប្រព័ន្ធវីដេអូហ្សូមពីចម្ងាយនៅសាលប្រជុំមន្ទីសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។