នៅព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ហួត សុធារឹទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីត បានអញ្ជើញចូលរួមជា
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំក្រសួងបរិស្ថាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងទាំង៣ នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាលក្រុង-ស្រុក ទាំង៥ និងមន្រ្តីឧទ្យានុរក្សចំណុះមន្ទីរបរិស្ថានខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត។