ថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ April 1, 2024
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងលោកអនុប្រធានទទួលបន្ទុកបានចូលរួមសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា។ សិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។