ថ្ថ្ងៃចន្ទ ១៣រោច ខែភទ្របទ
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤,September
30, 2024
------------
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី
បានសម្របសម្រួលបើកកិច្ចប្រជុំ ទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពល
នៃខេត្តទាំង៤ ក្នុងតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការរង
នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពតំណាងរដ្ឋបាលខេត្ត
លោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំង
តំណាងមន្ទីរជំនាញតាមវិស័យពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តមណ្ឌលគិរី
ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ សុខដុម នៃរដ្ឋបាលខេត្តមណ្ឌលគិរី។