កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យឯកសារស្នើសុំដេញថ្លៃ និងកំណត់តម្លៃភាស៊ីតាមប្រភេទរថយន្តព្រមទាំងកំណត់ទីតាំងរថយន្ត ដើម្បីប្រមូលភាស៊ី(ចំណតមហោស្របចាស់ ចំណតមុខផ្សារលើ និងចំណតឆ្នេរអូឈើទាល)
រសៀលថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យឯកសារស្នើសុំដេញថ្លៃ និងកំណត់តម្លៃភាស៊ីតាមប្រភេទរថយន្តព្រមទាំងកំណត់ទីតាំងរថយន្ត ដើម្បីប្រមូលភាស៊ី(ចំណតមហោស្របចាស់ ចំណតមុខផ្សារលើ និងចំណតឆ្នេរអូឈើទាល) ក្រោមការដឹកនាំដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងរដ្ឋបាលក្រុងព្រះសីហនុ, តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, និងតំណាងសាខាពន្ធដារខេត្ត។
ព័ត៌មានទាក់ទង