ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ May 6, 2025
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (បញ្ជីសារពើភណ្ឌឆ្នាំគោល២០២៤) របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាព លោក លន់ សុភាព អភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគិរី, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន នៃអគ្គនាយដ្ឋានទ្រព្យរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។