ថ្ថ្ងៃសុក្រ ៦
កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣
ខែមិថុនា ឆ្នាំ២០២៣
លោក ហួត
សុធារិទ្ធ អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការត្រៀមដាក់ឲ្យប្រើប្រាស់
សាកល្បងប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)
សម្រាប់ដំណើរការរៀបចំផែនការសកម្មភាព
និងការរៀបចំរបាយការណ៍តាមដានវឌ្ឃនភាពនៃការអនុវត្តផែនការសកម្មភាព ក្រោមអធិបតីភាព
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៅសណ្ឋាគារសុខាភ្នំពេញ។