រសៀលថ្ងៃចន្ទ ១០រោច
ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
October 9, 2023
លោកស្រី បឿយ ផាច
អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
និងសហការីបាន
សម្របសម្រួលបើកកិច្ចប្រជុំពិភាក្សាស្តីពីការសិក្សាពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ច
ដោយប្រមូលធាតុចូលពីតាមបណ្តាអង្គភាពចំនួន៤ នៃខេត្តមណ្ឌលគិរី (មន្ទីរ កសិកម្ម ,ពាណិជ្ជកម្ម,ឧស្សាហកម្ម និង
មន្ទីរផែនការខេត្តមណ្ឌលគិរី) ក្រោមការដឹកនាំកិច្ចពិភាក្សាដោយ ប្រតិភូតំណាងអគ្គនាយកដ្ឋានគោលនយោបាយ
នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដែលប្រព្រឹត្តិទៅនាសាលប្រជុំ មន្ទីរ សហវ ខេត្តមណ្ឌលគិរី។