កិច្ចប្រជុំ “ពិនិត្យ ផ្គូផ្គង និងវាយតម្លៃតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២”
ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
-----------------------
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ “ពិនិត្យ ផ្គូផ្គង និងវាយតម្លៃតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២” ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម សៀក សុភ័ក អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ និងលោក ហេង សុជាតិ អនុប្រធាន តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាពនៅមូលដ្ឋាននៃក្រសួងស្ថាប័ណ្ណទាំងអស់សរុប ៦៨អង្គភាព។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ ដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព ស្របតាម ’ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ” ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២០។
ព័ត៌មានទាក់ទង