ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សមាគមសង្ហហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ថវិការ និងសម្ភារជូន​លោកស្រី ហេង​ គឹមអេង​អតីតអនុប្រធានមន្ទីរ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤,May 9, 2024

លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បាននាំយកសម្ភារ និងថវិកាចំនួន១.២០០.០០០រៀលពីសមាគមសង្ហហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូន​លោកស្រី ហេង​ គឹមអេង​ អតីតអនុប្រធានមន្ទីរ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​ ដែលកំពុងសំរាកព្យាបាលជំងឺ។ ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរលោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ និងការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូ ចំពោះមន្ត្រីរាជការទាំងអស់មិនថាកំពុងបម្រើការងារ រឺមន្ត្រីចូលនិវត្តន៍ តាមរយៈសមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង