ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ April 28, 2025
លោកទុំ សុខជា តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវិធីសាស្រ្ត វាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូ វិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៥ (សម្រាប់អនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព) ក្រោមអធីបតីភាព ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ ។ សិក្ខាសាលានេះផងដែរប្រព្រឹត្តិទៅនាសាលសន្និសីទ នៃសាលាខេត្តកំពង់ចាម ។