រាជធានីភ្នំពេញ,ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ October 9, 2023
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី
និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នាំ២០២៤
ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ ។ សិក្ខាសាលនេះផងដែរក៏មានការចូលរួមពីអគ្គនាយកដ្ឋានពាកព័ន្ធ
លោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុរាជធានីខេត្ត ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា ភ្នំពេញ។