លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពប្រចាំ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ,
និងដោយមានការចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានីខេត្ត កម្មវិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ។